ឧក្រិដ្ឋជន​ប្រដាប់​អាវុធ​ ៤​ នាក់​ ត្រូវបាន​កំទេច​ក្នុង​ហេតុការណ៍​បង្ក្រាប​ករណី​ចាប់​ជំរិត​មិនបានសម្រេច​

ភ្នំពេញ​ ៖​ តាម​ការបង្ហោះ​ព័ត៌មាន​នៅលេី​ទំព័រ​ ហ្វេសប៊ុក​ របស់​ កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ បានអោយដឹងថា​ មុននេះបន្តិច មានករណីឧក្រិដ្ឋជន០៤នាក់ បានចូល​ប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ

Banner Sidebar 1 – ទឹកលាងដៃ

ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់

បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

ជនរងគ្រោះ​មិនមាន​គ្រោះថ្នាក់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះទេ​ ។

អត្ថបទដែលជាប់ទាក់ទង