ប្រជាពលរដ្ឋទិញដីឡូត៍រងគ្រោះដោយ ឧកញ៉ា ឡាយ លន់ និង ឧកញ៉ា អ៉ឹង ឃាង ស្រែកទាមទាររកយុត្តិធម៌
ប្រជាពលរដ្ឋប្រមាណ ២៣គ្រួសារ ក្នុងចំណោម អ្នកទិញដីប្រមាណជាង ១០០ឡូតិ៍ ពីលោក ឧកញ៉ា ឡាយ លន់ ប្រធាន ក្រុមហ៊ុន BLACK EAGLE CO.L T D បានផ្ទុះការតវ៉ា ដោយ នាំគ្នា ជួប ប្រមូលគ្នា ដើម្បីស្នើ សុំអោយ ក្រុមហ៊ុន លក់ អចនទ្រព្យខាង លើ ធ្វើប្លង់ អោយពួក គាត់តាម កិច្ច សន្យាទិញ-លក់ដូរ


បើពុំដូច្នេះទេ ពួកគាត់នឹង ប្តឹងដាក់ពាក្យទៅ សមត្ថកិច្ច ក៏ដូចតុលាការ ដើម្បីចាត់ ការតាមច្បាប់។ ទន្ទឹមនោះ ប្រជាពលរដ្ឋក៏បានទទួចសុំដល់ សម្តេចតេជោមេត្តា ជួយអន្តរាគមន៍ផង ព្រោះពួក គាត់សុទ្ធតែជាអ្នក រ.ង.គ្រោះ.ដោយទិញដី.ដោយ.ស្របច្បាប់។
ការតវ៉ាខាងលើនេះ បានផ្ទុះឡើងកាលពីវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដោយ ប្រជាពល រដ្ឋ ក៏បានជួបប្រមូលផ្តុំគ្នា លើដីឡូតិ៍ ដែលពួកគា ត់ទិញ និងខ្លះ ធ្វើផ្ទះរស់ នោះ រួចរាល់ហើយ នៅក្នុងភូមិភ្លូផ្អើម សង្កាត់គោក រការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការលើក គ្នាតវ៉ានេះ បន្ទាប់ពីពួកគាត់ ទិញដីបង់ប្រាក់ខ្លះ គ្រប់ចំនួន មួយរយភាគរយ ហើយ ក្រុមហ៊ុនមិន បាន ធ្វើប្លង់រួចរាល់តាមកិច្ចសន្យា ហើយថែមទាំង មានអ្នកទី៣ គឺលោក ឧកញ៉ា អ៊ឹង ឃាង ដែលជាម្ចាស់ដី ដើមចេញមុខយក រំនាំងដែក មកបិទផ្លូវ និងថែម ទាំងហាម ឃាត់ ការសាងសង់ លើដីដែលពួកគាត់ទិញទាំងនោះទៀត។
តាមប្រជាពលរដ្ឋ ដែលបានផ្ទះការតវ៉ា អោយដឹងថា ពួកគាត់បាននាំគ្នា មកទិញដីឡូតិ៍របស់ក្រុមហ៊ុនBLACK EAGLE CO.
L T D ដែលមាន លោកឧកញ៉ា ឡាយ លន់ ជាម្ចាស់ រយៈពេល ប្រមាណ១ឆ្នាំ មកហើយ ដោយខ្លះ បានកក់ ៥០ភាគរយ និងខ្លះទៀតបានអោយលុយគ្រប់ ១០០ភាគរយក៏មានដែរ ។
ហើយនៅក្នុងការទិញលក់ នោះ ក្រុមហ៊ុនបា នធ្វើកិច្ចសន្យាថា កា.ត់ប្ល.ង់.រឹ.ង.ជួនពួកគាត់ក្នុងរយៈពេល ប្រមាណ ៣ទៅ៦ខែហើយ តែបាត់ ដំណឹងរហូត ។ នៅពេលដែលពួកគាត់ ទៅសួរនាំក្រុមហ៊ុន ចេះតែ ពន្យាពេល ដោយលើក ហេតុផលថា កូវីដ១៩។
ប្រជាពលរដ្ឋបន្តថា នៅក្នុងដំណាក់នេះ ដោយសារតែខ្លះ បានបង់ លុយគ្រប់ ក្រុមហ៊ុនក៏បាន ទៅសុំច្បាប់ពី សង្កាត់សាងសង់ផ្ទះរស់នោះបណ្តើរៗ ហើយ ស្រាប់តែ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់ ដើម លោក ឧកញ៉ា អ៊ឹង ឃាង ក៏បានចេញ មុខមក ដោយ យករនាំង ដែក មកបិទមិន អោយដឹកគ្រឿង សំណង់ និងមក ហាមឃាត់ ការដ្ឋាន ទើបពួកគាត់ នាំគ្នាប្តឹង លោកឧកញ៉ាឡាយ លន់ ទៅសាលាសង្កាត់ព្រមទាំងស្នើអោយ ក្រុមហ៊ុន ទទួលខុសត្រូវចេញ មកដោះស្រាយធ្វើប្លង់ជួន ពួកគាត់តាមកិច្ចសន្យា ។
តាមប្រជាពលរដ្ឋ ដែលតវ៉ា បានអោយដឹងទៀតថា បន្ទាប់ពីដាក់ ពាក្យបណ្តឹង មានមេធាវី ខាងក្រុមហ៊ុនBLACK EAGLE CO.L T D ចេញមក ដោះស្រាយ ហើយស្នើសុំ អោយប្រជាពលរដ្ឋ ដែលទិញដីពន្យាពេលរហូត។ ដោយសារតែ គេចវេសន៍ មិនទទួលខុសត្រូវធ្វើពួក គាត់នាំគ្នាតវ៉ាតែម្តង ។
ប្រជាពលរដ្ឋដែលរ.ង.គ្រោះ ក៏បានអោយដឹងថា បើសិនជាក្រុមហ៊ុន មិនទទួលខុសត្រូវ ដោយមិនបាន ចរចាដោះស្រាយ បញ្ចប់ជាមួយម្ចាស់ដីដើម គឺលោកឧកញ៉ា អ៊ឹង ឃាង កា.ត់.ប្ល.ង់.ប្រ.គល់អោយ.គាត់នោះទេ ពួកគាត់នឹងដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីចាត់ការតាមច្បាប់។
តាមសេចក្តីជូនដំណឹងរបស់លោក អ៊ែល វណ្ណៈ ជាមេធាវីលោកឧកញ៉ា អ៊ឹង ឃាង ដែលបាន ជំរាបទៅលោក ឡាយ លន់ ដែលជាអ្នកទិញដី បានអោយ ដឹងថា កន្លងមក លោកពុំ បាន បំពេញ កាតព្វកិច្ចថ្លៃ ទិញដី ទៅភាគីអ្នកលក់ អោយបាន ត្រឹមត្រូវតាមប្រការ៣នៃ កិច្ចសន្យាស្តីពីការ ទិញ លក់ដីធ្លី ចុះថ្ងៃទី០១ខែតុលា ឆ្នាំ ២០២០ឡើយ។
ហើយមូលប្បទាន ប័ត្ររបស់ធានាគារ ABA ដែលលោកបាន ចេញសម្រាប់ ការទូទាត់ថ្លៃដី ក៏ពុំអាច បើកប្រាក់ បានដែរ ទង្វើបែបនេះ ជាការបំ.ពាន កិច្ចសន្យា យ៉ាងធ្ង.ន់.ធ្ងរ នាំអោយ.ប.ញ្ចប់.កិច្ចសន្យា ។
លើសពីនេះទៅទៀត កូនក្តី របស់ខ្ញុំបានធ្វើការ.ទំនាក់ទំនង ដើម្បីអោយ.យក.ប្រាក់មក.ទូទាត់ថ្លៃដី.អោយបាន.ត្រឹមត្រូវតាមកិច្ចសន្យា តែភាគី.ខាងលោក នៅតែមិនបាន.ធ្វើការទូទាត់.រហូតមក។ នៅក្នុងសេចក្តី ជួនដំណឹងក៏.បានចាត់ទុកថា ទង្វើបែបនេះ.ធ្វើអោយខាត.បង់.ផលប្រយោជន៍.របស់ភាគីអ្នកលក់.យ៉ាងធ្ង.ន់.ធ្ងរបំផុត និងមិនអាចបន្តកិច្ចសន្យានេះ.ជាមួយលោកបានទៀតឡើយ ។ អាស្រ័យហេតុនេះ យើង សម្រេច.បញ្ច.ប់.កិ.ច្ចសន្យា ស្តីពីការទិញលក់ដី.ធ្លីចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ជាមួយភាគីលោកចាប់.ពីថ្ងៃជួនដំណឹងនេះតទៅ។
តាមព័ត៌មានអោយ.ដឹងថា ដីឡូតិ៍នោះដំបូង.ជាគម្រោង.ដីឡូតិ៍ ជាដីរបស់.លោក ឧកញ៉ា អ៊ឹង ឃាង បើកដំណើរលក់ តែក្រោយមក.ក៏បានផ្ទេរទៅ.អោយលោក.ឧកញ៉ា ឡាយ លន់ ដែលខ្លះអះអាងថា ជាមិត្តភក្តិនឹងគ្នាជាអ្នកលក់ តែមិនអាចកាត់ឈ្មោះ បំបែកប្លង់ទៅអោយអ្នកទិញបាន។
ហើយគេពុំទាន់ដឹងអោយច្បាស់ពីផ្ទៃក្នុងនោះនៅឡើយទេ ព្រោះអ្នកទាំង២សុទ្ធតែធ្លាប់មានរឿងអាស្រូវរឿងដីធ្លី។ ទោះបីជាយ៉ាងណា កោះសន្តិភាព ពុំទទួលការបំភ្លឺណាមួយពីលោកឧកញ៉ា ឡាយ លន់ ដែលជាប្រធានក្រុមហ៊ុន BLACK EAGLE CO. L T D បានឡើយ៕


