កងកម្លាំងជួរមុខ យោធភូមិភាគទី៥ បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសជំរុញ(Astrazeneca)

(បន្ទាយមានជ័យ)÷ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អមដំណើរលោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ចុះត្រួតពិនិត្យក្រុមគ្រូពេទ្យ តំបន់ប្រតិបត្តិការសឹករងខេត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(Astrazeneca) ដល់កងកម្លាំងជួរមុខស្ថិតក្នុងក្រុងប៉ោយប៉ែត ។

Banner Sidebar 1 – ទឹកលាងដៃ

គួរបញ្ជាក់ផងដែរថា កងកម្លាំងជួរមុខគឺបានទទួលវ៉ាក់សាំងចំនួន ២ដូស រួចមកហើយ ក្រោយពីមានការបម្លែងខ្លួនថ្មីនៃវីរុស ដែលតា(Delta) ដោយមានការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្កងកម្លាំងដែលបំពេញបេសកកម្មទាំងព្រំដែន ទាំងតំបន់ក្រហម បិទខ្ទប់ ទើបមានការចាក់វ៉ាក់សាំង ដូសជំរុញបន្ថែម ដើម្បីធានាបាន និងកាត់ផ្តាច់នូវជំងឺកូវីដ-១៩។

បញ្ជាក់ផងដែលថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ចាក់ជូន កងកម្លាំងជួរមុខនៃយោធភូមិភាគទី៥ ដូសទី៣ ( ដូសជំរុញ) ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ សូមបងប្អូន បន្តអនុវត្តវិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ (៣ការពារ និង៣កុំ) ។

អត្ថបទដែលជាប់ទាក់ទង