ថៃ ទម្លាក់គ្រាប់បែកចង្កោម ធ្វើឱ្យខូចខាតទីអារាម និងទីប្រជុំជនកម្ពុជា!
បើតាមលោកស្រី ម៉ាលី សុជាតា ភាគីថៃ បានប្រើប្រាស់អាវុធធន់ធ្ងន់ វាយប្រហារមកលើកម្ពុជា ជាពិសេសការប្រើប្រាស់គ្រាប់បែកចង្កោមនេះ ជារំលោភលើអនុសញ្ញាស្តីពីគ្រាប់បែបចង្កោម និងប្រឆាំងការគោរពសិទ្ធិមនុស្ស។ អ្នកនាំពាក្យក្រសួងការពារជាតិ ស្នើឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសលើសកម្មភាពថៃឈ្លានពានកម្ពុជា ដោយមិនស្ទាក់ស្ទើរ ហើយស្នើឱ្យថៃបញ្ឈប់សកម្មភាពសាហាវឃោឃៅនេះ ជាបន្ទាន់។

ភ្នំពេញ៖ តំបន់ទីប្រជុំជនកម្ពុជា និងវត្តអារាម នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន រងការខូចខាតដោយសារថៃ ប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្ទុយពីអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (Convention on Cluster Munitions – CCM)។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា នាម៉ោង១២៖៣០នាទី ថ្ងៃទី២៥ កក្កដានេះ។
Thailand Drops Cluster Bombs, Damaging Cambodian Temples and Civilian Areas!
Phnom Penh: Cambodian residential areas and temples along the border have suffered damage due to Thailand’s use of cluster bombs—an act that violates the Convention on Cluster Munitions (CCM). This was stated by Major General Mali Sujata, spokesperson for Cambodia’s Ministry of National Defense, during a press conference on the current Thai invasion of Cambodian territory at 12:30 PM on July 25.
According to Ms. Mali Sujata, the Thai side used heavy weaponry to attack Cambodia, particularly deploying cluster bombs, which not only breach the Convention on Cluster Munitions but also violate human rights principles. The spokesperson urged the international community to condemn Thailand’s acts of aggression without hesitation and called on Thailand to immediately cease such brutal actions.