ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃជាង៣ម៉ឺននាក់ កំពុងសម្រុកមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង

(បាត់ដំបង)៖ គិតត្រឹមវេលាម៉ោងជាង១២ថ្ងៃត្រង់ទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃជាង ៣ម៉ឺននាក់ បានសម្រុកចូលមកប្រទេស កម្ពុជាវិញ នៅតាមច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង។

Banner Sidebar 1 – ទឹកលាងដៃ

នៅពេលនេះ អាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធកំពុងតែដុតដៃដុតជើងទទួលរៀបចំសម្រួល និងជូនដំណើរប្រជាពលរដ្ឋខ្មែរចេញពីខេត្តបាត់ដំបង ដើម្បីឆ្ពោះទៅកាន់ស្រុកកំណើតរៀងៗខ្លួន​ ។

សូមបន្តត្រលប់មកប្រទេសយេីងវិញមកបងប្អូន​ រស់នៅ​ប្រទេសថៃ​គ្មាន​សុវត្ថិភាពទេ​ ព្រោះ​ប្រជា​ពលរដ្ឋខ្មែរ​មួយ​ចំនួន​កំពុងរង​ការ​គំរាម​កំហែងពីជនជាតិថៃខ្លាំងណាស់​ ។

អត្ថបទដែលជាប់ទាក់ទង