លោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ បានបញ្ជាអោយកម្លាំងឃាត់ឡានចំនួន ០១គ្រឿង ម៉ាក់ NINSAN TRUCK
ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១៩:២០នាទីយប់ លោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ បានបញ្ជាអោយកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ចំនួន ០៨នាក់ ដឹកនាំដោយ វរសេនីយ៍ទោ ប៊ិន សាភេន មេបញ្ជាការរងឃ៥៣៤ ទូក ០១គ្រឿង ម៉ូតូ០១គ្រឿង អាវុធ ០៣ដើម ឃាត់ឡានចំនួន ០១គ្រឿង ម៉ាក់ NINSAN TRUCK ទម្ងន់៥តោន ដឹកលៀសខុសច្បាប់ទម្ងន់ ប្រហែល២០តោននៅចំនុច ភូមិក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។


បន្ទាប់ពីឃាត់រថយន្តល្មេីសច្បាប់នេះ គេសង្កេតឃេីញឈ្មួញបំផ្លាញធនធានធម្មជាតិ បានជួលប្រជាពលរដ្ឋ២-៣០ នាក់ មកតវ៉ាចង់យកឡានដឹកលៀសនេះទៅវិញ ។ ប៉ុន្តែកងកម្លាំងមិនអោយនោះទេ ហេីយបានយកលៀស ២០តោននេះ ចាក់ចូលទន្លេវិញ ។
