សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នរបស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59។


