យន្តហោះចម្បាំង F16 ចំនួន ២ គ្រឿង របស់ទាហានឈ្លានពានថៃ បានបើកការវាយប្រហារយ៉ាងគំហុក ដោយទម្លាក់គ្រាប់បែកចំនួន ៣ គ្រាប់ ចំគោលដៅស្ពានអូរជីក ស្រុក ចុងកាល់ ខេត្ត ឧត្ដរមានជ័យ
នៅយប់ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១០:៥៨ នាទី យន្តហោះចម្បាំង F16 ចំនួន ២ គ្រឿង របស់ទាហានឈ្លានពានថៃ បានបើកការវាយប្រហារយ៉ាងគំហុក ដោយទម្លាក់គ្រាប់បែកចំនួន ៣ គ្រាប់ ចំគោលដៅស្ពានអូរជីក ស្រុក ចុងកាល់ ខេត្ត ឧត្ដរមានជ័យ ។

ការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៉ីវិលនេះ បានធ្វើឱ្យស្ពានដែលជាសរសៃឈាមសេដ្ឋកិច្ចតភ្ជាប់រវាងខេត្តសៀមរាប និងឧត្តរមានជ័យ ត្រូវកាត់ផ្ដាច់ទាំងស្រុង និងមិនអាចធ្វើដំណើរឆ្លងកាត់បានទៀតឡើយ ។
On the night of December 19, 2025, at 10:58 PM, two F-16 fighter jets belonging to the Thai invading forces launched a heavy attack, dropping three bombs directly on the Or Chik Bridge in Chong Kal District, Oddar Meanchey Province.