សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៤ លានដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)

ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈស្ថានទូតសហរដ្ឋអាមេរិចប្រចាំនៅទីក្រុងភ្នំពេញ បានអោយដឹងថា សហរដ្ឋអាមេរិកកំពុងអនុវត្តតាមការប្តេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីជួយឱ្យប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីគ្រាប់មិនទាន់ផ្ទុះ (UXO) អាចត្រឡប់ទៅកាន់លំនៅឋានវិញ និងចាប់ផ្តើមជីវភាពរស់នៅរបស់ពួកគេឡើងវិញ។ នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៤ លានដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈដៃគូអនុវត្តរបស់យើង គឺអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) ដើម្បីពង្រីកការងារកម្ចាត់មីន និងគ្រាប់មិនទាន់ផ្ទុះដែលជួយសង្គ្រោះជីវិតនៅទូទាំងប្រទេសកម្ពុជា។

Banner Sidebar 1 – ទឹកលាងដៃ

ជំនួយនេះនឹង ៖

  • ពង្រីកប្រតិបត្តិការពីភាគខាងកើតនៃប្រទេសកម្ពុជា ទៅកាន់តំបន់ជាប់ព្រំដែន ដូចជា ខេត្តឧត្តរមានជ័យ ដើម្បីធ្វើឱ្យដីមានសុវត្ថិភាពសម្រាប់គ្រួសារ កសិករ និងសហគមន៍។
  • បង្កើនក្រុម CMAC ដែលទទួលការគាំទ្រពីសហរដ្ឋអាមេរិក ពី ២០ ទៅជា ៣៣ ក្រុម រួមមានក្រុមកម្ចាត់មីនថ្មីចំនួន ១០ ក្រុម និងក្រុមឆ្លើយតបរហ័ស EOD ចំនួន ៣ ក្រុម។
  • បន្តលើមូលដ្ឋាននៃការគាំទ្ររយៈពេលជាង ៣០ ឆ្នាំ និងថវិកា ២២៣ លានដុល្លារ ពីសហរដ្ឋអាមេរិក ដែលបានបោសសម្អាតលើផ្ទៃដីជាង ៥០ លានម៉ែត្រការ៉េ និងបានអប់រំប្រជាជនកម្ពុជាជាង ៤០ ០០០ នាក់ អំពីហានិភ័យនៃគ្រាប់ផ្ទុះ។
អត្ថបទដែលជាប់ទាក់ទង