អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នីប្រគល់ជូនកងកម្លាំងជួរមុខនៅទិសខេត្តឧត្តរមានជ័យ ទាំងកងទ័ព និង នគរបាលជាតិ
ឧត្តរមានជ័យ ៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី រួមមានទឹកបរិសុទ្ធចំនួន ២៣០០ កេស ស៉ីទែនទឹកចំណុះ ២០០០ លីត្រ ចំនួន ៣០ ត្រូវបានលោក ហោ វិរយុទ្ធ អភិបាលរងនិងជាតំណាង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និង លោក ផែង វណ្ណៈ និងក្រុមការងារ បាននាំយកមកប្រគល់ជូនកងកម្លាំងជួរមុខនៅទិសខេត្តឧត្តរមានជ័យ ទាំងកងទ័ព និង នគរបាលជាតិ ។


ជួសមុខអោយកងកម្លាំងជួរមុខប្រចាំទិសខេត្តឧត្តរមានជ័យទាំងអស់ លោក ហោ វិរយុទ្ធ តំណាងឯកឧត្តមអភិបាលខេត្ត និង លោក ផែង វណ្ណៈ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចធិបតី និង លោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរដល់កងកម្លាំងជួរមុខជាប់ជាប្រចាំ ។ សូមគោរពជូនពរសម្ដេចធិបតី និង លោកជំទាវ មានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដេីម្បីដឹកនាំនាវាកម្ពុជារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ។
ឧត្តរមានជ័យ,ថ្ងៃទី ២៣ កុម្ភៈ ២០២៦

