សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព
រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ កុម្ភៈ ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យក្នុងដំណើរទស្សនកិច្ចរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងធ្វើទស្សនកិច្ចការងារនៅប្រទេសស្វីស និងប្រទេសបែលហ្ស៊ិក។
