ពិភពលោកប្រតិកម្មចំពោះការផ្ទុះការប្រយុទ្ធគ្នារវាង ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន

ប្រទេសនានាទូទាំងពិភពលោក បានអំពាវនាវឲ្យប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាដែលកំពុងប្រយុទ្ធគ្នា ឲបង្ហាញការអត់ធ្មត់ និងទប់ស្កាត់ស្ថានការណ៍។

Banner Sidebar 1 – ទឹកលាងដៃ

ខាងប៉ាគីស្ថានបាននិយាយថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាព “សង្គ្រាមបើកចំហ” ជាមួយរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន ខណៈមានសេចក្តីរាយការណ៍អំពីការផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុល ហើយការប្រយុទ្ធនៅតំបន់ផ្សេងៗតាមបណ្តោយព្រំដែនកំពុងបន្ត។ ប៉ាគីស្ថានក៏បានអះអាងថា ខ្លួនបានវាយប្រហារទៅលើទីក្រុងកានដាហារ (Kandahar) និងខេត្តប៉ាក់ទីកា (Paktika) នៅក្នុងអាហ្វហ្គានីស្ថានផងដែរ។

សេចក្តីប្រកាសនេះនៅថ្ងៃសុក្រ បានកើតឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់តាលីបង់ លោក Zabihullah Mujahid បាននិយាយថា អាហ្វហ្គានីស្ថានកំពុងអនុវត្ត “ប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ” ប្រឆាំងនឹងយោធាប៉ាគីស្ថាន តាមបណ្តោយខ្សែព្រំដែន Durand Line ដែលបែងចែកប្រទេសទាំងពីរ។

ប្រភព៖https://www.aljazeera.com/news/2026/2/27/world-reacts-to-eruption-of-fighting-between-pakistan-afghanistan

អត្ថបទដែលជាប់ទាក់ទង