កម្ពុជាតវ៉ាប្រឆាំងនឹងការបន្តសកម្មភាពរំលោភលើអធិបតេយ្យភាពទឹកដីកម្ពុជាដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កម្ពុជាតវ៉ាប្រឆាំងនឹងការបន្តសកម្មភាពរំលោភលើអធិបតេយ្យភាពទឹកដីកម្ពុជាដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ

Banner Sidebar 1 – ទឹកលាងដៃ
  • នៅតំបន់បឹងត្រកួន ឃើញមានផ្សែងហុយចេញពីទីតាំងចំនួនបី ដែលសន្មត់ថាជាផ្ទះកំពុងឆេះនៅ
    ក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់នៃកង
    កម្លាំងប្រដាប់អាវុធថៃ។
  • នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងប្រដាប់អាវុធ
    ថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី ក៏ដូចជាការសាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ ដែល
    លាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅតំបន់ប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជា។
  • តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ
    រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែង
    ចែកដីចំនួន៣កន្លែងដល់ប្រជាពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
    ខេត្តបន្ទាយមានជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។

រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាម
ការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។

អត្ថបទដែលជាប់ទាក់ទង