សម្តេចធិបតីហ៊ុន ម៉ាណែត អរគុណចំពោះឯកឧត្តមប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង
សម្តេចធិបតីហ៊ុន ម៉ាណែត អរគុណចំពោះឯកឧត្តមប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមានដើម្បីពង្រឹងចំណងមិត្តភាពទ្វេរភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសការរៀបចំតម្លើងកម្រិតនៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដល់កម្រិត “ភាពជាដៃគូរយុទ្ធសាស្ត្រ – Strategic Partnership” នៅពេលឆាប់ៗខាងមុខ។

សម្តេចធិបតីហ៊ុន ម៉ាណែតរង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីមកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់ឯកឧត្តមក្នុងកិច្ចប្រជុំកំពូល បណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ។
Appreciate President Emmanuel Macron for your warm hospipatilty and very productive discussions to strenghten bilateral relationship between our two countries, especially as we are working towards updraging our diplomatic relationship to Strategic Partnership in the near future.
I am looking forwards to welcoming President Macron’s official state visit to Cambodia and his participation in the 20th Francophonie Summit, which Cambodia will host in November 2026.