ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំគណ:ប្រតិភូក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំលើកទី២ របស់ UNCLOS
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា អញ្ជើញដឹកនាំគណ:ប្រតិភូក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ នៅវិមានសន្តិភាពរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់។

On the morning of 14 October 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, as Cambodia’s Agent, is leading a delegation of legal experts to attend the Second Meeting of the Conciliation Commission under the United Nations Convention on the Law of the Sea (UNCLOS) between Cambodia and Thailand, at the Peace Palace (ICJ), in The Hague, the Netherlands.
