ប្រទេសចិនច្រានចោលផែនការរបស់អង្គការសុខភាពពិភពលោកចំពោះការសិក្សាអំពីប្រភពដើមនៃជំងឺកូវីដ – ១៩

ប៉េកាំងៈប្រទេសចិនបានច្រានចោលកាលពីថ្ងៃព្រហស្បតិ៍នូវផែនការរបស់អង្គការសុខភាពពិភពលោកដំណាក់កាលទី ២ នៃការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលវាអាចចេញពីមន្ទីរពិសោធន៍របស់ចិន នេះបើតាមការអះអាងរបស់មន្រ្តីសុខាភិបាលកំពូលម្នាក់។

Banner Sidebar 1 – ទឹកលាងដៃ

អង្គការសុខភាពពិភពលោកនៅខែនេះបានស្នើឱ្យមានការសិក្សាដំណាក់កាលទី ២ ទៅលើប្រភពដើមនៃវីរុសកូវីដ១៩ នៅប្រទេសចិន រួមទាំងសវនកម្មមន្ទីរពិសោធន៍និងទីផ្សារនៅទីក្រុងវូហានដោយអំពាវនាវឱ្យមានតម្លាភាពពីអាជ្ញាធរ។

លោក ហ្សេង យីស៊ីន (Zeng Yixin) មន្ត្រីជាន់ខ្ពស់នៃ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានបង្ហាញអារម្មណ៍ដូចខាងលើនេះ ដោយច្រានចោលផងដែរ ចំពោះពាក្យចចាមអារ៉ាមថា វីរុស COVID-19 ត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍។

លោក ហ្សេង បានគូសបញ្ជាក់ទៀតថា មន្ទីរពិសោធន៍នៅក្នុងទីក្រុងវូហាន (Wuhan) គ្មានវីរុសដែលអាចចម្លងដោយផ្ទាល់ ទៅកាន់មនុស្សនោះឡើយ ហើយចិនក៏បានធ្វើការបញ្ជាក់ម្តងហើយម្តងទៀតរួចរាល់ដែរ ចំពោះការពិតនេះ។ ដូច្នេះចិនមិនទទួលយកផែនការរបស់ WHO ក្នុងការស៊ើបរកប្រភពដើមនៃវីរុសកូរ៉ូណា ជាលើកទីពីរតាមរបៀបនេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង