ជប៉ុនបញ្ជាឱ្យជម្លៀសប្រជាជន ៣០០ ០០០នាក់ចេញពីខេត្តចំនួន ៣ ដោយសារព្យុះទីហ្វុងលូពីត

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃច័ន្ទថា ប្រទេសជប៉ុនបានបញ្ជាឱ្យជម្លៀសប្រជាជនប្រមាណ ៣០០ ២០០នាក់ចេញពីខេត្តហ៊ីរ៉ូស៊ីម៉ា ខេត្តស៊ីម៉ាណេ និងខេត្តអ៊ីហ៊ីម៉េដោយសារព្យុះទីហ្វុងលូពីត (Lupit Typhoon)។

Banner Sidebar 1 – ទឹកលាងដៃ

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានលុបចោលជើងហោះហើរចំនួន ៦៣ នៅភាគនិរតីនៃប្រទេសនេះដោយសារព្យុះទីហ្វុង។

សម្ពាធបរិយាកាសកណ្តាលរបស់ព្យុះទីហ្វុងលូពីត គឺ ៩៨៥ហិកតាប៉ាស្កាល់ ដោយមានកម្លាំងខ្យល់បក់ ២៣ម៉ែត្រក្នុងមួយវិនាទី (៥១ម៉ាយល៍ក្នុងមួយម៉ោង) និងមានកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ ៣៥ម៉ែត្រក្នុងមួយវិនាទី។ ក្រុមអ្នកជំនាញបានព្រមានពីខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ព្យុះទីហ្វុងលូពីតត្រូវបានគេរាយការណ៍ថា បានបក់បោកនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រនៃប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ផ្សេងៗទៀត៕ (ប្រភព៖ ក្រសួងព៍ត័មាន)

អត្ថបទដែលជាប់ទាក់ទង