ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់​ខ្លួន​បាន​ ១២​ នាក់​ (​ មានទាំងបក្សខ្មែរក្រោកផងដែរ​ )​ ដកហូត​អាវុធ​វែងខ្លី​ ៥​ ដេីម​

តាមសេចក្ដី​រាយការណ៍​របស់​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ បានអោយដឹងនៅយប់ថ្ងៃទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ នេះថា​ បន្ទាប់​ពី​មាន​ករណី​ចោរមួយក្រុមចូលប្លន់ផ្ទះអ្នកលក់ឡេឈ្មោះ​ អ៊ាន​ សៀវម៉ី​ យកគ្រឿង​អលង្ការ​ខ្សែក​ពេជ្រ​ ស្វារ៉េ​ ៣ខ្សែ​ សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ដឹកនាំដោយ​លោកឧត្ដមសេនីយ៍​ឯក​ រ័ត្ន​ ស្រ៊ាង​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​លេីផ្ទៃប្រទេស​និងជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្តម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លេីផ្ទៃប្រទេស បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។​ ក្នុង​ចំណោម​មនុស្ស​ទាំង​ ១២​ នាក់​នេះ​ មាន​ឈ្មោះ​ វីលៀម​ ហ្គេង​ ហៅ​ គី​ វណ្ណា​ ប្រធាន​គណបក្សខ្មែរក្រោកផងដែរ​ ។

Banner Sidebar 1 – ទឹកលាងដៃ

សូមកោតសរសេីរ​ដោយស្មោះ​ចំពោះ​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ និង​ សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ដែល​បានសហការ​​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ប្លន់​ប្រដាប់​អាវុធ​មួយនេះ​បានជោគជ័យ​ ។

អត្ថបទដែលជាប់ទាក់ទង