អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo បានទទួលមរណភាពហើយ

មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​ប្រទេស​ជប៉ុន​បានប្រកាស​ថា អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Abe Shinzo បាន​ទទួល​មរណភាពហើយ។

Banner Sidebar 1 – ទឹកលាងដៃ

លោក អាបេ ត្រូវ​បាន​គេ​បាញ់​សម្លាប់​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​ណារ៉ា​ភាគ​ខាង​លិច។ អ្នកយកព័ត៌មាន NHK ម្នាក់នៅនឹងកន្លែងបានឮសំឡេងកាំភ្លើងពីរគ្រាប់នៅម៉ោងប្រហែល 11:30 ព្រឹក នាងឃើញលោក Abe ដួល និងហូរឈាម មុនពេលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

ប៉ូលិសនិយាយថា ពួកគេបានចាប់ខ្លួនបុរសអាយុ 41 ឆ្នាំម្នាក់ពីបទប៉ុនប៉ងមនុស្សឃាត។

ប្រភពក្រសួងការពារជាតិបានអោយដឹងថា បុរសម្នាក់ជាជនសង្ស័យម្នាក់មានឈ្មោះថា យ៉ាម៉ាហ្កាមិ តេស៊ុយ៉ា (Yamagami Tetsuya) មានអាយុ៤១ឆ្នាំ និងជាអតីតសមាជិកកងកម្លាំងស្វ័យការពារជប៉ុន ត្រូវបានប៉ូលិសចាប់ខ្លួន។

លោក Abe Shinzo គឺជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេរបស់ប្រទេសជប៉ុន។ គាត់មានអាយុ 67 ឆ្នាំ។

អត្ថបទដែលជាប់ទាក់ទង