ទីបំផុត លោកខឹម វាសនា ព្រមបញ្ឈប់ការបំផុសបំផុលពាក្យទំនាយគ្មានមូលដ្ឋានពិតនិង​ រំសាយ​ការ​ជួបជុំ

Banner Sidebar 1 – ទឹកលាងដៃ

នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ​ ២០២២​ នេះ​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ម៉ានិត​ និង​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ខេត្ត​សៀមរាប​ បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយមានការកៀរគរមនុស្សប្រមាណ២ម៉ឺននាក់នៅផ្ទះ​ និងបាន​ណែនាំ​អោយ លោក​ ខឹម​ វាសនា​ បញ្ឈប់​ការបំផុសបំផុល​តាម​ពាក្យ​ទំនាយដែលគ្មានមូលដ្ឋានពិត​ “​ បាងកក​រលំ​ ភ្នំពេញ​រលាយ​ ព្រៃនគរខ្ចាត់ខ្ចាយ​ សប្បាយ​នគរវត្ត​ ” និង​ រំសាយ​ការ​ជួបជុំ​នេះ​ចាប់​ពី​ថ្ងៃ​ទី​ ២៨​ ខែ​ សីហា​ នេះ​តទៅ​ ។

លោក​ ខឹម​ វាសនា​ បាន​យល់ព្រម​អនុវត្តន៍​តាមការណែនាំរបស់​ក្រុមការងារ​ និង​ អាជ្ញាធរ​ខេត្ត​ តែបានសុំរំសាយការ​ជួបជុំ​នៅ​ថ្ងៃទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ ខាងមុខ​ ។

អត្ថបទដែលជាប់ទាក់ទង