ទីបំផុត យោធា ដែលជាប់សង្ស័យថាស.ម្លា .ប់គូដណ្តឹង ត្រូវចាប់បាន

សមត្ថកិច្ចកម្ពុជា បានសហការជាមួយសមត្ថកិច្ចថៃ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបុរសខ្មែរម្នាក់ឈ្មោះ យឺន វ៉ាន់ដេត ដែលត្រូវសង្ស័យថា បានស.ម្លា.ប់គូរដណ្តឹង កាលពីអំឡុងខែមករា ឆ្នាំ២០២០។ បុរសជាជនសង្ស័យ ត្រូវឃាត់ខ្លួនបាន នៅប្រទេសថៃ។ មុនប្រព្រឹត្តបទល្មើស រូបគេ គឺជាយោធា។ 

Banner Sidebar 1 – ទឹកលាងដៃ

លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី១៥កញ្ញា ឆ្នាំ២០២២នេះថា អាជ្ញាធរកម្ពុជា កំពុងនាំខ្លួនជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត មកកម្ពុជាដើម្បីចាត់ការតាមផ្លូវច្បាប់។ លោក បានបញ្ជាក់ថា ៖«ជនល្មើសគេចខ្លួនទៅក្រៅប្រទេស។ ធម្មតា ជនល្មើសគេចខ្លួនទៅ រកមិចឃើញ។ ដូចរឿងនៅអាម៉េរិក ករណីស.ម្លា.ប់នៅលើស្រី្ត រយៈពេល ៦០ឆ្នាំហើយមិនទាន់រកឃើញផងហ្នឹង»។

លោកអគ្គស្នងការរង បន្តថា បន្ទាប់ពីនាំខ្លួនមកដល់កម្ពុជា ជនសង្ស័យ នឹងរៀបចំសុំណំរឿងប្រគល់ទៅតុលា ដើម្បីចាត់ការតាមផ្លូវច្បាប់។

សារព័ត៌ថៃមួយឈ្មោះថា Thairath បានចុះផ្សាយថា ជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត ដែលជាអតីតយោធា ក្រោយបានស.ម្លា.ប់នារីម្នាក់ដែលជាគូដណ្តឹងរបស់ខ្លួន បានគេចខ្លួន ទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់៕

ប្រភព៖ ថ្មីៗ (Thmey Thmey)

អត្ថបទដែលជាប់ទាក់ទង