ឯកឧត្តម​ គន់ គីម បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងឧប្បទ្ទវហេតុលិចទូកចម្លង

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលើកដែក, ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងក្រុមការងារខេត្តកណ្តាល បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ។

Banner Sidebar 1 – ទឹកលាងដៃ

សូមបញ្ជាក់ថា ជនរងគ្រោះមានចំនួន១៥នាក់ ក្នុងនោះសិស្សានុសិស្សចំនួន១៣នាក់ និងអ្នកបញ្ជារទូក២នាក់។ ក្រុមកម្លាំងចម្រុះបានចុះប្រតិបត្តការជួយសង្គ្រោះ នឹងបានរកឃើញនិងសង្គ្រោះបាន៤នាក់ /ស្រី១ នាក់ នៅមានជីវិត

– បាត់ខ្លួន ១១នាក់ សិស្សប្រុសចំនួន ៨នាក់ /ស្រី៣នាក់ ក្នុងនោះកម្លាំងចម្រុះបានរកឃើញ ១០នាក់(បានបាត់បងជីវិត) នៅបាត់ខ្លួន ១នាក់ទៀត(ប្រុស១នាក់) កម្លាំងចម្រុះកំពុងប្រតិបត្តការរុករកបន្ត។ កងកម្លាំងប្រតិបត្តការក៏បានរកឃើញមធ្យោបាយសរុបចំនួន១៤គ្រឿងរួមមាន÷

– ម៉ូតូរុឺម៉ក ចំនួន ០១គ្រឿង

– ម៉ូតូ ចំនួន ០១ គ្រឿង

– កង់ ចំនួន ១២ គ្រឿង។

អត្ថបទដែលជាប់ទាក់ទង