ម្ចាស់អាជីវកម្មទូក-ដ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយមានហេតុការណ៍លិចទូកស្លា.ប់កូនសិស្ស ចំនួន១១នាក់

ស្នងការនគរបាល ខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់សារព័ត៌មានក្នុងស្រុកថា ម្ចាស់អាជីវកម្មទូក-ដ ចំនួន ២នាក់ និងអ្នកបើកទូក-ដចម្លងម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់ កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

Banner Sidebar 1 – ទឹកលាងដៃ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបញ្ជាក់ថា ម្ចាស់អាជីវកម្មទូក-ដ ពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំណែកអ្នកបើកទូក-ដ កំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា ដោយគ្មានការលើកលែងឡើយ៕

ប្រភព៖ Apsara Net News

អត្ថបទដែលជាប់ទាក់ទង