សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ពាក់ព័ន្ធអង្គការសង្គមស៊ីវិល ៤០

តាមរយៈ សារដែល ដកស្រង់ ចេញ ពី តេឡេក្រាម ផ្លូវការ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចតេជោ បានមាន ប្រសារថា ៖ យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយតែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ ។

Banner Sidebar 1 – ទឹកលាងដៃ

ផែង វណ្ណះត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនសុីលុយបរទេសទាមទារ ឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។

(ខ្ញុំមិនកាន់ជើងផែង វណ្ណះទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើន
រាប់ពាន់រាប់មុឺនដងប្រៀបជាមួយការដែល ផែង វណ្ណះនិយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។
ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេតែគេ ថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយ ជីដូនម្តាយមីងដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។

តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះ ឬទេ? បានជានៅស្ងៀមស្តាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែ
ការពារអ្នកប្រឆាំង? ។
សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕

ម៉ោង1.49នាទីថ្ងៃ១៧កម្ភះ២០២៣

អត្ថបទដែលជាប់ទាក់ទង