កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​គ្រប់គ្រង​ជួរមុខ ទោះបី​មាន​សម្ពាធ​ខ្លាំង​ក៏ដោយ

អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​រក្សា​បាន​ទីតាំង​របស់​ពួកគេនៅ​ជួរមុខ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ទោះបី​ជា​មាន​សម្ពាធ​ខ្លាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ជា​បន្តបន្ទាប់​ក៏ដោយ​។

Banner Sidebar 1 – ទឹកលាងដៃ

​លោក Zelenskyy និយាយ​ថា វា​មាន​សារៈសំខាន់​ខ្លាំង ទោះបី​ជា​មាន​សម្ពាធ​យ៉ាង​ខ្លាំង​មក​លើ​កង​កម្លាំង​របស់​យើង​ក៏ដោយ សមរភូមិ​ជួរមុខ​ពុំបាន​ផ្លាស់ប្តូរ​នោះ​ទេ​។ លោក Zelenskyy អះអាង​ថា កងកម្លាំង​រុស្ស៊ី​កំពុង​រង​ការ​បាត់បង់​គួរ​ឱ្យ​ភ្ញាក់ផ្អើលនៅក្នុង​ការវាយប្រហារ​ឥត​ឈប់ឈរ​នៅ​ក្នុង​តំបន់ Donetsk និង Luhansk ដែល​ជា​ចំណុច​សំខាន់​នៃ​ការ​ប្រយុទ្ធ​គ្នា​។ ​

​ទន្ទឹម​នឹង​នេះដែរ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដែល​ទើបតែ​បាន​សន្យា​ថា​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ ក្នុង​ដំណើរ​ទស្សនកិច្ច​ដោយ​មិនបាន​ប្រកាស​ជាមុន​មកកាន់​ទីក្រុង Kyiv បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​ប៉ូឡូញសម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​លោក​ខាងលិច ​ដើម្បី​ធានា​បាន​ថា​ទីក្រុង Kyiv នឹង​ឈ្នះ​សង្គ្រាម​៕

ប្រភព៖ BTV

អត្ថបទដែលជាប់ទាក់ទង