អំពីផ្តាសាយបក្សី តើជំងឺនេះឆ្លងទៅមនុស្សដោយរបៀបណា?

មានករណីជំងឺផ្តាសាយបក្សី H5N1 បានកើតទៅលេីកុមារីម្នាក់ អាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិ រល័ង ឃុំ រំលេច ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង បណ្តាលឱ្យកុមារីរូបនេះបានស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។​ តើអ្វី​ទៅ​ជា​ជំងឺ​ផ្តាសាយ​បក្សី H5N1? វីរុស​នេះ​ឆ្លង​ទៅ​មនុស្ស​ដោយ​របៀប​ណា?

Banner Sidebar 1 – ទឹកលាងដៃ

១. អ្វី​ទៅ​ជា​ជំងឺ​ផ្តាសាយ​បក្សី H5N1 ?

វីរុស​ផ្តាសាយ​បក្សី H5N1 គឺ​ជា​វីរុស​គ្រុន​ផ្តាសាយ​មួយ​ប្រភេទ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ និង​ឆ្លង​ខ្លាំង​នៅ​ក្នុង​បក្សី ដែល​គេ​ហៅ​ថា​ជំងឺ​ផ្តាសាយ​បក្សី នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO)។ ការ​ចម្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ជា​រឿង​កម្រ តែ​ប្រសិន​បើ​ឆ្លង​ហើយ ​អត្រា​ស្លាប់​មាន​ដល់ ៦០% ឯណោះ។

២. វីរុស H5N1 ឆ្លង​ទៅ​មនុស្ស​របៀប​ណា?

ការ​ឆ្លង​មេរោគ H5N1 លើ​មនុស្ស​អាច​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​អត្រា​ស្លាប់​ខ្ពស់។ ប្រសិន​បើ​វីរុស​នេះ​ប្រែ​រូប វា​អាច​ចម្លង​យ៉ាង​ងាយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយភាគ​ច្រើន​នៃ​ការ​ចម្លង​នោះ តាម​រយៈ​ការ​ប៉ះពាល់ ឬ​បរិភោគ​សត្វ​ឈឺ ដែល​ចម្អិន​មិន​បាន​ល្អ។

៣. រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​បក្សី​លើ​មនុស្ស

– គ្រុន​ក្តៅ (កម្តៅលើសពី ៣៨អង្សាសេ)

– ក្អក ហៀរសម្បោរ

– ឈឺបំពង់ក

– ឈឺសាច់ដុំ

– ដង្ហក់ ពិបាកដង្ហើម

ឯរោគសញ្ញាដំបូងផ្សេងទៀតមាន

– ឈឺពោះ

– ឈឺទ្រូង

– រាក។

ប្រភព៖ ហេឡូគ្រូពេទ្យ hellokrupet

អត្ថបទដែលជាប់ទាក់ទង