បញ្ជូន​លោកស័ក្តិ៥​ ហ៊ុន​ ហេង​ នាយការិយាល័យ​គណនេយ្យ​និង​ភស្តុភារ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទៅតុលាការ​

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ និង​ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានអោយដឹងថា​ នៅ​ព្រឹក​ថ្ងៃទី​ ១៧​ ខែឧសភា​ ឆ្នាំ​ ២០២៥​ នេះ​ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានីភ្នំពេញ​ បាន​បញ្ជូន​លោិ​វរៈសេនីយ៍ឯក​ ហ៊ុន​ ហេង​ នាយការិយាល័យ​គណនេយ្យ​និង​ភស្តុភារ​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទៅ​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្តតាមនិតិវិធីច្បាប់​ ពាក់ព័ន្ធ​បេីកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បង្ករគ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​អោយ​ពលរដ្ឋ​ស្លាប់​១នាក់​ រងរបួស​ធ្ងន់​ស្រាល​ ៥នាក់​ ខូចខាត​រថយន្ដ​ ម៉ូតូ​ និង​ ម៉ូតូ​កង់​បី​មួយ​ចំនួន​ទៀត​ កាល​ពី​រសៀល​ថ្ងៃ​ទី​ ១៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៥​ នៅ​ផ្លូវ​នរោត្តម​ សង្កាត់​ ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។

Banner Sidebar 1 – ទឹកលាងដៃ

ការឃាត់ខ្លូន​លោក​វរៈសេនីយ៍ឯក​ ហ៊ុន​ ហេង​ បញ្ជូនទៅ​តុលាការ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ដោយម៉ឺងម៉ាត់​ ជាពិសេស​អនុវត្ត​តាម​បទបញ្ជា​ដ៏ម៉ឺងម៉ាត់របស់​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ដែល​បាន​ណែនាំ​ទៅកាន់​មន្ត្រី​ចរាចរណ៍​ ត្រូវ​ចាប់ឃាត់ខ្លួន​គ្រប់​បុគ្គល​ដែល​សេពគ្រឿង​ស្រវឹង​ហេីយបេីកបរ​បណ្ដាល​អោយ​អ្នកដទៃ​ស្លាប់​ និងរបួស​ ទោះបី​បុគ្គល​ប្រព្រឹត្ត​នោះ​មាន​តួនាទី​ ឋានៈ​បុណ្យ​ស័ក្ដិ​ ធំ​ប៉ុនណា​ក៏ដោយ​គឺ​មិន​អត់ឱនអោយជាដាច់ខាត​ ។

កន្លងមក​រយៈពេល​ជិត​ ២ឆ្នាំ​ ដែល​ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ គឺមិន​យោគយល់​ ឬ​ អត់ឱនអោយ​ បុគ្គល​ទាំងឡាយណាដែល​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍រួចខ្លួនទេ​ ។ ជាក់ស្ដែង​ករណី​ បុក​កីឡាករ​វាយថេនីស​ ករណី​បុកកីឡាករបាល់ទាត់​ និង​ ករណី​មន្ត្រី​គយ​បុករះនៅ​ស្ពាន​ឬស្សីកែវ​ គ្រប់​ជនបង្ករសុទ្ធតែត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ចាត់ការតាមច្បាប់ទាំងអស់​ ។

ដូច្នេះ​សូមបងប្អូន​ប្រជា​ពលរដ្ឋ​ត្រូវមានការ​ជឿជាក់លេីការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលតែងតែគិគូរ​ពីសុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ ។

អត្ថបទដែលជាប់ទាក់ទង