ប្រមុខការពារជាតិ៖ កងទ័ពកម្ពុជាបំពាក់សព្វាវុធដើម្បីការពារបូរណភាពទឹកដី បង្វែកាណុងទៅបន្ទាយរបស់កងទ័ពថៃ មិនមែនបង្វែរកាណុងទៅផ្ទះខ្លួនឯងឡើយ
ប្រមុខការពារជាតិកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នៅថ្ងៃទី ១៦ ខែមិថុនានេះបានឆ្លើយតបការចោទប្រកាន់ពីភាគីយោធាថៃដែលអះអាងថា កងទ័ពកម្ពុជា បានបង្វែរកាណុងកាំភ្លើងទៅទិសភូមិដ្ឋាន និងបន្ទាយរបស់កងទ័ពថៃ។


ឯកឧត្តមបានបញ្ជាក់ថា៖ “នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា។ ពេលយើងបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី។ ច្បាស់ណាស់ គោលដៅគឺទម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។”
ឯកឧត្តមបន្តថា៖ឧទ្ធរណ៍ជាសំណួរថា៖ “ឬមួយកងទ័ពថៃ រៀនយុទ្ធវិធីខុសពីកម្ពុជា?”
ឯកឧត្តមបានរំលឹកថា ជម្រើសសន្តិវិធីគឺត្រូវផ្អែកលើការចរចាររវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងវិស័យផ្សេងៗ។ ចំពោះផ្នែកយោធា គឺជាជម្រើសចុងក្រោយបំផុតតែប៉ុណ្ណោះ។
ឯកឧត្តមបន្ថែមថា៖ “យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ។”
ប្រភព៖ https://www.facebook.com/share/19FQk9M2iv/?mibextid=wwXIfr