សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នៅត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និង ខេត្តកណ្តាល។


-ចំពោះមុខ ដើម្បីជួយសម្រួលដល់លំហូចរាចរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្យប្រពៃណីជាតិ។សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអតិបរមា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជាគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១ខែកក្កដឆ្នាំ២០២៥តទៅ៕