សម្ដេច​ធិបតី​ហ៊ុន​ ម៉ាណែត​ បានបញ្ជាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្បែងអនឡាញ​

Banner Sidebar 1 – ទឹកលាងដៃ

នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៦ សម្ដេច​ធិបតី​ហ៊ុន​ ម៉ាណែត​ បានបញ្ជាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្បែងអនឡាញ ។ ភ្លាមៗផងដែរ ឯកឧត្តម​ កេីត​ រឹទ្ធ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹង ការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់​ ។

អត្ថបទដែលជាប់ទាក់ទង