ចិន ត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍ ការអនុវត្តបទឈប់បាញ់ កម្ពុជា-ថៃ
ស្ថានទូតចិនប្រចាំកម្ពុជា ត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេស ដើម្បីចូលរួមចំណែក ក្នុងការគាំទ្រ លើការអនុវត្តបទឈប់បាញ់ កម្ពុជា-ថៃ ឈានដល់ការរកដំណោះស្រាយ វិលត្រឡប់មកវិញនៃប្រក្រតីភាពរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងដូច្នេះក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែសីហានេះ។


អ្នកនាំពាក្យដដែលបន្ថែមថា មិត្តចិន យកចិត្តទុកដាក់លើផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងឃ្លាំមើល តាមដានអំពីស្ថានភាពព្រំដែនយ៉ាងយកចិត្តទុកដាក់។