និស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកោះកុងចូលរួមពិធីដង្ហែក្បួនថ្មើរជើងធម្មយាត្រា ដើម្បីសន្តិភាព និងបង្សុកូលជូនវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមពិធីដង្ហែក្បួនថ្មើរជើងធម្មយាត្រា ដើម្បីសន្តិភាព និងបង្សុកូលជូនវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ 

Banner Sidebar 1 – ទឹកលាងដៃ

ពិធីនេះ ត្រូវបានរៀបចំដោយសាលាគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយខេត្តកោះកុង ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះលក្ខណ៍មុន្នី វង្ស ពិជ័យ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត និងព្រះធម្មានុរក្ខ័បាល លី វិចិត្រ ព្រះបាឡាត់គណៈសង្ឃ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋជិត ២ម៉ឺននាក់។

អត្ថបទដែលជាប់ទាក់ទង