អបអរសាទរខួប ៧៥ ឆ្នាំនៃភាពជាដៃគូររវាងសហរដ្ឋអាមេរិក និងកម្ពុជា
ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈផេគហ្វេសប៊ុក U.S. Embassy Phnom Penh Cambodia បានបង្ហាញនូវការ

អបអរសាទរខួប ៧៥ ឆ្នាំនៃភាពជាដៃគូររវាងសហរដ្ឋអាមេរិក និងកម្ពុជា ។ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក បានជួបប្រជុំជាមួយប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន នៅថ្ងៃនេះ ដើម្បីបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងខួបលើកទី៧៥ ឆ្នាំនៃទំនាក់ទំនងទ្វេភាគីដ៏រឹងមាំនេះ។ ភាគីទាំងពីរ បានពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងរកវិធីសាស្រ្តដើម្បីធានាសន្តិភាពយូរអង្វែង។ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រធានាធិបតី ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក ដែលជួយធានាឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំពោះជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីជម្លោះ ដោយរួមមានអាហារបន្ថែមជាង ៥០ ម៉ឺនដុល្លារអាមេរិកសម្រាប់ស្ត្រី និងកុមារដែលរងផលប៉ះពាល់ ការផ្តល់ឧបករណ៍សម្រាប់ជួយសង្គ្រោះជីវិតម្តាយនិងកុមារ ថ្នាំលាបការពារមូសចំនួន ៣ម៉ឺនដប និងមុងចំនួន ២០ម៉ឺន ដើម្បីបង្ការការរីករាលដាលជំងឺគ្រុនចាញ់ និងថវិកាជំនួយដល់ថ្នាក់រៀនជាង ៥០០ ដើម្បីឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់។ សម្តេច ហ៊ុន សែន បានកោតសរសើរសហរដ្ឋអាមេរិកចំពោះភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា និងជាប្រទេសដំបូងដែលទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជានៅឆ្នាំ ១៩៥០។ ការពិភាក្សាក៏បានផ្តោតលើអាទិភាពសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាការប្តេជ្ញារបស់កម្ពុជាក្នុងការទទួលយកជនជាតិខ្លួនដែលរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញ និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលក្លែងបន្លំតាមអនឡាញ។
ក្នុងឱកាសនៃការអបអរសាទរខួបទី ៧៥ ឆ្នាំនៃមិត្តភាពនេះ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជាដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ និងមានសុវត្ថិភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។ 🇺🇸🇰🇭
🇺🇸🇰🇭 Celebrating 75 Years of U.S.–Cambodia Partnership: Chargé d’Affaires Bridgette L. Walker met with Senate President Hun Sen today to reaffirm the enduring partnership between the United States and Cambodia, marking 75 years of strong bilateral relations. They discussed U.S. support for the Cambodia-Thailand ceasefire and ways to ensure an enduring peace out of the conflict. Senate President Hun Sen expressed gratitude to President Trump and the United States for helping secure the ceasefire agreement and for U.S. foreign assistance to Cambodians displaced by the conflict, including more than $500,000 of supplementary food for displaced women and children; lifesaving maternal and child health equipment; 30,000 bottles of topical mosquito repellent and 200,000 insecticide-treated nets to prevent the spread of malaria; and funding to provide more than 500 classes on UXO and landmine awareness in affected communities. He praised the U.S. for its enduring partnership with Cambodia, including being the first to recognize an independent Cambodia in 1950. The constructive discussion also covered several top U.S. priorities, including Cambodia’s commitment to repatriating its nationals who are illegally in the United States and combatting online scam centers.
As we celebrate 75 years of friendship, the United States remains committed to working with Cambodia to build a brighter, more secure future for both nations. 🇺🇸🇰🇭