ត្រូវប្រុងប្រយ័ត្ន មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស

ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។
អ្នកវិទ្យាសាស្រ្តរកឃេីញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បេីគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។

Banner Sidebar 1 – ទឹកលាងដៃ

ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ ដូចជាលេីតុ លេីជញ្ជាំង លេីបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារ ប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម ៦០ដង ។

ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដេីម ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

ដកស្រង់ ចេញ ពី ផេក នាយកដ្ឋាន ប្រយុទ្ធ ប្រឆាំង នឹង ជម្ងឺឆ្លង CDC

អត្ថបទដែលជាប់ទាក់ទង