យោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យបានប្រើប្រាស់យន្តហោះចម្បាំង
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមម៉ោង ១០:១៣នាទី

- នៅវេលាម៉ោង ៨:៥៥នាទី យោធាថៃចាប់ផ្តើមវាយសម្រុកខ្លាំងនៅបុស្សស្បូវ-ជាំតែ។
- នៅវេលាម៉ោង ៩:៤០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចូលគ្រប់គោលដៅ ចាប់បីមុំបី, អានសេះ, ភ្នំខ្មោច, ប្រាសាទព្រះវិហារ។
- នៅវេលាម៉ោង ៩:៤៥នាទី កម្លាំងថ្មើរជើងថៃ បានចូលមកច្រកវាលឥន្ទ្រី, ចំការចេក
- -នៅវេលាម៉ោង ១០:១៣នាទី យោធាថៃបានវាយសម្រុកខ្លាំងនៅតំបន់អានសេះ។
សូមគូសបញ្ជាក់ផងដែរថា កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ - ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
#ក្រសួងការពារជាតិ #modgovkh #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/@modgovkhm
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/@modgovkhm