លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរ:កងទ័ព និងវីរនគរបាលជាតិ ពលីជីវិតលើសមរភូមិ

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីជីវិតលើសមរភូមិការពារបូរណភាពទឹកដីកាលពីពេលកន្លងទៅថ្មីៗនេះ។

Banner Sidebar 1 – ទឹកលាងដៃ

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបានយកអំណោយជាច្រើនដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិផងដែរ។

ក្នុងវេលាដ៏នេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព៕

អត្ថបទដែលជាប់ទាក់ទង