ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង លោកជំទាវ ហ៊ុន ម៉ាណា បានផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ដល់កងទ័ពជួរមុខទិសប្រាសាទព្រះវិហារ
ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង លោកជំទាវ ហ៊ុន ម៉ាណា បានផ្ដល់អំណោយដ៏ថ្លៃថ្លារួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនរួមមាន អង្ករ ៥០ការុង ទឹកបរិសុទ្ធចំនួន ៣០០កេស ភេសជ្ជៈ ០៥កេស ធុងទឹកចំនួន១០ ចំណុះ ២០០០លីត្រ ដុំសម្រាប់ប្រើប្រាស់អ៊ីនធឺណិតចំនួន០១ និងវិទ្យុទាក់ទងចំនួន០១ ដោយលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប និងសហការី នាំយកទៅប្រគល់ ជូនដល់កងទ័ពជួរមុខទិសប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៦ ។

សូមបញ្ជាក់ថា នេះមិនមែនជាលេីកទី១ទេ ដែល ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ឧបត្ថម្ភគឺ ឯកឧត្ដម និង លោកជំទាវបានជួយជាបន្តបន្ទាប់រហូតមកជួយទាំងកងទ័ព ទាំងនគរបាល ទាំងជនភៀសសឹកគ្រប់ទីកន្លែង ។



