អគ្គិសនីកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ខ្សែបណ្តាញអគ្គិសនី ៣៥គីឡូវ៉ុល ភ្ជាប់កោះរ៉ុង–កោះរ៉ុងសន្លឹម ចាប់ពីថ្ងៃទី១១ ខែមេសា
អគ្គិសនីកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ខ្សែបណ្តាញអគ្គិសនី ៣៥គីឡូវ៉ុល ភ្ជាប់កោះរ៉ុង–កោះរ៉ុងសន្លឹម ចាប់ពីថ្ងៃទី១១ ខែមេសា

អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង គម្រោងសាងសង់ខ្សែបណ្តាញអគ្គិសនីកម្លាំង ៣៥ គីឡូវ៉ុល ដែលភ្ជាប់ពីឆ្នេរកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។
តាមសេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ អគ្គិសនីកម្ពុជា នឹងចាប់ផ្តើមបញ្ជូនថាមពលអគ្គិសនីតាមរយៈខ្សែបណ្តាញនេះ ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុងសន្លឹម។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់ប្រជានេសាទ និងសាធារណៈជន ដែលធ្វើដំណើរឆ្លងកាត់តំបន់ខ្សែបណ្តាញបញ្ជូនរង ចាប់ពីឆ្នេរកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ឱ្យមានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសការប៉ះពាល់ទៅលើខ្សែបណ្តាញអគ្គិសនីទាំងប្រភេទអាកាស កប់ដី និងខ្សែក្រោមបាតសមុទ្រ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕
