លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Emine Erdoğan
សាធារណរដ្ឋតួកគីយ៉េ នៅថ្ងៃសុក្រ ទី១៦ តុលា ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Emine Erdoğan ជំទាវទី១ នៃសាធារណរដ្ឋតួកគីយ៉េ។

បន្ទាប់មក លោកជំទាវបណ្ឌិតបានអញ្ជើញរួមជាមួយលោកជំទាវ Emine Erdoğan ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ការប្តេជ្ញាចិត្តជាសកលស្តីពីការគ្មានសំណល់ (Global Commitment to Zero Waste)។
ជាកិច្ចបញ្ចប់ លោកជំទាវបណ្ឌិតបានអញ្ជើញចូលរួមក្នុងពិធីអាហារពេលល្ងាច ដែលរៀបចំឡើងដោយលោកជំទាវ Emine Erdoğan ជំទាវទី១ នៃសាធារណរដ្ឋតួកគីយ៉េ។

