ប្រភេទរុក្ខឱសថមួយប្រភេទនេះជួយព្យាបាលឈឺក្រពះបាន!

Banner Sidebar 1 – ទឹកលាងដៃ

ប្រភេទរុក្ខជាតិ: ជីរនាងវង

ផ្នែកប្រើប្រាស់: រុក្ខជាតិទាំងមូល និងគ្រាប់។ 

លក្ខណះរុក្ខជាតិ: ជាប្រភេទតិណជាតិ ដើមដុះត្រង់កំពស់ ៣០ ទៅ ៨០ស.ម មានបែកមែកច្រើន មែកខ្ចី ៤ជ្រុង មានពណ៌ស្វាយ និងបៃតង មានក្លិនប្រហើតឈ្ងុយ

-ស្លឹកទោលទល់ទង រាងដូចផ្លែលំពែង គែមស្លឹកមានធ្មេញរណាររាក់

-ផ្កា កញ្ចុំផ្កាចេញនៅចុងមែក ជាកួរវែង ផ្កាពណ៌ស មានគ្រាប់តូចៗ គេយកគ្រាប់ត្រាំទឹកសំរាប់ធ្វើភេសជ្ជៈលាយស្ករហូប ។

ការព្យាបាល៖ 

-ព្យាបាលក្អក ផ្តាសាយ ឈឺក្បាល ឈឺក្រពះ រមាស់បំពង់ក។

-គ្រាប់ ព្យាបាលឈឺភ្នែក ក្អក ព្រូន បំពោកបូស។

-ដើម ព្យាបាលគ្រុន បូស រលាកបំពង់ខ្យល់។

កំរិតប្រើ៖ 

-ប្រើពី ១០ ទៅ ១៥ក្រាម ស្ងោរផឹកក្នុងមួយថ្ងៃ។

-គ្រាប់ ប្រើពី ២,៥ ទៅ ៥ក្រាម ត្រាំទឺកផឹកក្នុងមួយថ្ងៃ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

ប្រភព: អ៊ាង សុផល្លែត (Eang Sophalleth)

អត្ថបទដែលជាប់ទាក់ទង