ហេតុផល​ធំបំផុត​របស់កីឡាករ​ភាគច្រើន​ដែល​ប្រកាស​ចូល​និវត្តន៍​

ហេតុផល​ធំបំផុត​របស់កីឡាករ​ភាគច្រើន​ដែល​ប្រកាស​ចូល​និវត្តន៍​គឺ​នៅពេល​ដែល​វ័យ​របស់ពួកគេ​ជ្រេ​ ​ហើយ​ទម្រង់លេង​ចាប់ផ្តើម​ធ្លាក់ ឬ ក្រោយ​ពីរបួស​រយៈពេល​យូរ​ជាដើម តែសម្រាប់​ Danielle De Rossi ហេតុផល​គឺសាមញ្ញជាងនេះ។

Banner Sidebar 1 – ទឹកលាងដៃ

កីឡាករខ្សែការពារ​សញ្ជាតិ អុីតាលី វ័យ ៣៦ឆ្នាំ Danielle De Rossi បាន​ប្រកាស​កាលពីថ្ងៃទី ៦ មក​រា នេះ​ថា គាត់​ចូល​និវត្តន៍ពីអាជីព​ជាកីឡាករ​បាល់ទាត់ហើយ។ ក្នុង​ការ​ប្រកាស​នេះ​ លោក​បាន​ប្រាប់ថា ហេតុផល​ដែល​លោក​ចូលនិវត្តន៍នេះគឺមិន​មែន​ដោយសារ​តែរបួសនោះទេ តែដោយសារ​លោក​ត្រូវត្រឡប់ទៅផ្ទះវិញ “ខ្ញុំចូលនិវត្តន៍​មិន​មែន​ដោយសារ​តែ​ហេតុផល​របួស​ទេ តែដោយ​សារ​ខ្ញុំមាន​អារម្មណ៍​ថា​ចង់​ត្រឡប់ទៅផ្ទះខ្ញុំវិញ។ ខ្ញុំនឹក​កូន​ស្រី​របស់ខ្ញុំ ដូចនេះការ​សម្រេចចិត្ត​របស់ខ្ញុំ​គឺច្បាស់ហើយ។ ខ្ញុំពិតជាសប្បាយចិត្ត​ណាស់​ដែល​បាន​លេង​ឱ្យក្លឹប Boca ហើយ​ខ្ញុំនឹង​មិនភ្លេច​អនុស្សាវរីយ៍នៅទីនេះទេ”។

អត្ថបទដែលជាប់ទាក់ទង