ឪពុក​ម្ដាយ​ស្លា ប់​ស្ទើរ​តែ​ធ្វើ​បុណ្យ​ ៧​ ថ្ងៃ​ មិនទាន់​ផង​ បងប្អូន​ខាង​ឪពុក​ចុង​ មកគំរាម​ចែក​ទ្រព្យសម្បត្តិ​ស្មេី​ ?

Banner Sidebar 1 – ទឹកលាងដៃ

នៅព្រឹក​ថ្ងៃទី​ ២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ ក្មួយ​ប្រុស​ ២​ នាក់​ ត្រូវជាកូន​សព​ ឈ្មោះ​ កែវ​ ស្រី​ដា​ (​ ម្ដាយ​បង្កើត​ )​ និង​ ឈ្មោះ​ អ៊ុក​ ម៉ារ៉ាឌី​ (​ ឪពុក​ចុង​ )​ ដែល​បានធ្វើ​ អត្តឃាត​តាមរយៈ​ការបាញ់សម្លា ប់​ ម្ដាយ​ហើយ​ ទេីបសម្លា ប់ខ្លួនឯងតាមក្រោយ​នៅ​ផ្ទះជួល​ សង្កាត់​ បឹងទំពុន​ ខណ្ឌ​ មានជ័យ​ កាលពីថ្ងៃទី​ ០៣​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ បានមករកខ្ញុំអោយជួយផ្សាយអំពី​សាច់​ញាតិ​ខាង​ឪពុក​ចុង​មកគំរាម​ចែក​ទ្រព្យសម្បត្តិ​ស្មេី​គ្នា​ បេីមិនអោយ​ ចង់​លក់ដី​ ក៏លក់មិនបានដែរ​ ។  

ក្មួយ​ប្រុស​ទាំងពីរ​ បាន​បញ្ជាក់​ថា​ ក្មួយមានបងប្អូន​បង្កេីត​ចំនួន​ ៤​ នាក់​ ជាកូនបង្កេីតរបស់​ម្ដាយ​ឈ្មោះ​ កែវ​ ស្រី​ដា​ ដោយ​២នាក់​ នៅក្រៅ​ប្រទេស​ ២នាក់​ គឺ​នៅ​ក្នុង​ប្រទេស​ ។  ចំណែក​ ឪពុក​ចុង​របស់​ខ្លួន​គឺ​ មានកូន​ម្នាក់​ដែរ​ ។  ក្មួយ​ទាំងពីរ​បានបន្ថែមថា​ បន្ទាប់​ពី​ ឪពុកម្ដាយ​បានស្លា ប់​ទៅ​ ពួកគាត់​បាន​បន្សល់​ទុក​នូវ​ដី​ចំនួន​ ២​ កន្លែង​ ដោយ​ ១កន្លែង​ស្ថិត​នៅ​ ភូមិ​ ខ្ចៅ​ ឃុំ​ ជ្រៃ​ ស្រុក​ កំពង់​ត្របែក​ ខេត្ត​ ព្រៃវែង​ ទំហំ​ ៤៥៤០​ ម៉ែត្រ​ក្រឡា​ និង​ ១កន្លែង​ទៀត​ស្ថិត​នៅ​ ភូមិ​ កន្ទុយ​ទឹក​ ឃុំ​ ទៀន​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​ មានទំហំ​ ២៦៥​ ម៉ែត្រ​ក្រឡា​ ។ 

ពេល​ឪពុកម្ដាយ​បានស្លា ប់​ទៅ​ ក្មួយធ្វេីបុណ្យ​ ៧​ ថ្ងៃ​ ស្ទើរ​មិនទាន់​ផង​ ស្រាប់​តែ​លេចសាច់ញាតិ​ខាង​ឪពុក​ចុង​មក​ដណ្ដើម​ទាមទារ​អោយចែក​ទ្រព្យសម្បត្តិ​គ្នា​ស្មេី​ ។  ក្មួយ​ទាំងពីរ​បាន​ប្រាប់​ថា​ បេី​ចែក​ចំណែក​ដល់​ប្អូន​ជា​កូនរបស់​ឪពុក​ចុងខ្លួន​ គឺ​ ក្មួយ​យល់​ព្រម​ តែ​បេី​ចែក​ចំណែក​ដល់​សាច់​ញាតិ​បងប្អូន​របស់​ឪពុក​ចុងក្មួយ​ ក្មួយ​មិនព្រម​ទេ​ ។  

តេី​សាច់​ញាតិ​បងប្អូន​ខាងឪពុកចុងណាមួយទៅហ្ន៎ដែលមកទាមទារ​ទ្រព្យសម្បត្តិ​គេដោយគ្មានអៀនខ្មាស់បែបនេះ​ ?

អត្ថបទដែលជាប់ទាក់ទង