លោកជំទាវ ហ៊ុន សុីណាត និងឯកឧត្ដម នឹម ច័ន្ទតារា ព្រមទាំងកូនក្មួយបានចុះសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សជាង៤០០នាក់នៅស្រុកជុំគីរី ខេត្តកំពត

Banner Sidebar 1 – ទឹកលាងដៃ

កំពត៖ ប្អូនស្រីបង្កើតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ហ៊ុន សុីណាត និងឯកឧត្ដម នឹម ច័ន្ទតារា ព្រមទាំងកូនក្មួយ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាច្រើនសន្ធឹកសន្ធាប់មកចែកជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង៤០០នាក់នៅស្រុកជុំគីរី ខេត្តកំពត។

នាឱកាសនោះ ឯកឧត្ដម នឹម ច័ន្ទតារា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពតបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស សូមបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវិដ-១៩ ត្រូវអនុវត្តន៍នូវវិធានការ ការពារ ទប់ស្កាត់ តាមក្រសួងសុខាភិបាល។ 

ជាមួយគ្នានោះដែរលោកជំទាវ ហ៊ុន សុីណាត ក៏បានថ្លែងអំណរគុណនិងជូនពរចំពោះលោកតា លោកយាយ  លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជុំគីរី ខេត្តកំពត និងបងប្អូនកូនក្មួយមកពីភ្នំពេញ សូមបានសុខចម្រើនគ្រប់ក្រុមគ្រួសារ។

គួរជម្រាបថា អំណោយដែលយកមកចែកជូននៅព្រឹកនេះ រួមមាន៖

១-ប្រជាពលរដ្ឋមានកូនសិស្សទាំងអស់៣០១នាក់ ម្នាក់ៗទទួលបាន កាតាប១ សៀវភៅ២ក្បាល ខ្មៅដៃ៣ដើម ជ័រលុប១និងថវិកា៥០០០រៀល។

២- លោកគ្រូ អ្នកគ្រូ ៩នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ អាវភ្លៀង១ និងថវិកា១០ម៉ឺនរៀល។

៣- ប្រជាពលរដ្ឋក្រីក្រ១១៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥kg មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អាវរងារ១ សារ៉ុង១ ភេសជ្ជះ១យួរ និងថវិកា៥០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង