កងទ័ពកម្ពុជាខ្លាំងក្លាណាស់ នៅពេលនេះប្រយុទ្ធវាយបកបណ្តេញចោរកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របី
BREAKING: កងទ័ពកម្ពុជាខ្លាំងក្លាណាស់ នៅពេលនេះប្រយុទ្ធវាយបកបណ្តេញចោរកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របីហើយ ដោយកងទ័ពកម្ពុជាឈរជើងគ្រប់គ្រងទាំងស្រុងលើប្រាសាទតាក្របី!

(ឧត្តរមានជ័យ)៖ តាមសេចក្តីរាយការណ៍ពីកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅសមរភូមិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា នៅពេលនេះបានវាយបណ្តេញចោរកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របីហើយ ដោយកងទ័ពកម្ពុជាឈរជើងទាំងស្រុងលើប្រាសាទតាក្របី។
គិតត្រឹមវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃឈ្លានពាន ឱ្យដកថយចេញពីប្រាសាទតាក្របី ទាំងស្រុងហើយ។ ឥឡូវនេះ ប្រាសាទតាក្របី ដែលស្ថិតនៅព្រំដែនខេត្តឧត្តរមានជ័យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា៕
The Cambodian army is very strong — right now, they are bravely fighting back and driving out the invading Thai troops from Ta Krabei Temple.