ជនដៃដល់បាញ់សម្លាប់ប្រពន្ធដែលមានកូនក្នុងផ្ទៃ៤ខែ នៅសង្កាត់រលួស ខណ្ឌដង្កោ ចូលសារភាពកំហុសនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, មូលហេតុប្រច័ណ្ឌ

នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ មានករណីឃាតកម្ម ប្តីបាញ់សម្លាប់ប្រពន្ធមួយគ្រាប់ចំក្បាល បណ្តាលឲ្យស្លាប់ទាំងមានកូនក្នុងផ្ទៃចំនួន៤ខែ ត្រង់ចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។

Banner Sidebar 1 – ទឹកលាងដៃ

លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅថ្ងៃដដែល វេលាម៉ោង១៨៖៥០នាទី ជនសង្ស័យខាងលេីឈ្មោះ យ័ន គុយហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគួកជេររថយន្ត ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវKS០៣ បុរីគួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ សូមចូលខ្លួនមកសារភាព នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

បច្ចុប្បន្នកម្លាំងជំនាញនាយកដ្ឋាន កំពុងធ្វើការសាកសួរជនសង្ស័យខាងលេី និងកសាងសំណុំរឿង ចាត់ការ

បន្តតាមនីតិវិធី៕

ប្រភព៖នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

អត្ថបទដែលជាប់ទាក់ទង