និស្សិតអាហារូបករណ៍អ.ម.តនៃសាកលវិទ្យាល័យ Anhui Jianzhu ចូលរួមផ្សព្វផ្សាយអត្តសញ្ញាណជាតិក្នុង «កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន» នៅសាធារណរដ្ឋប្រជាមានិតចិន
នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Anhui Jianzhu University ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន បានរួមគ្នារៀបចំ និងចូលរួមយ៉ាងសកម្មក្នុង «កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា–ចិន»។ ក្នុងឱកាសដ៏មហោឡារិកនេះ និស្សិត អ.ម.ត បានបង្ហាញអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ ព្រមទាំងបានកែច្នៃការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណី អរិយធម៌នៃការរស់នៅ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ជូនដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងនិស្សិតអន្តរជាតិបានជ្រួតជ្រាប និងយល់ដឹងកាន់តែស៊ីជម្រៅ។

សកម្មភាពប្រកបដោយភាពច្នៃប្រឌិត និងមោទនភាពនេះ គឺជាសក្ខីភាពស្តែងចេញពីតួនាទីជា «ទូតសុឆន្ទៈវប្បធម៌» របស់យុវជនជ័យលាភី អ.ម.ត ក្នុងការលើកកម្ពស់កិត្យានុភាព អត្តសញ្ញាណជាតិ និងការរឹតចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៅលើឆាកអន្តរជាតិ ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្រនៃការអភិវឌ្ឍ «មូលធនមនុស្ស» និងការទូតវប្បធម៌៕

The A.M.T Scholarship Students from Anhui Jianzhu University Promote National Identity in the “Cambodia-China Cultural Exchange Program” in the People’s Republic of China
People’s Republic of China — On October 10th, 2026, scholarship recipients under the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (A.M.T) Scholarship Scheme studying at Anhui Jianzhu University in Anhui Province, China, jointly organized and actively participated in the “Cambodia-China Cultural Exchange Program.” On this auspicious occasion, representatives of the A.M.T scholarship students delivered comprehensive presentations on Cambodia’s rich history, culture, traditions, and noble customs. They showcased traditional Khmer fashion, cultural lifestyles, and Cambodia’s vibrant tourism potential to university leaders, management, faculty members, and international students, fostering a deeper understanding of Cambodian heritage.
This creative and inspiring event serves as clear testimony to the role of AMT scholars as “Cultural Goodwill Ambassadors” in elevating national prestige and identity, while strengthening people-to-people friendships and international cooperation in alignment with strategic visions for “Human Capital” development and cultural diplomacy.