ច្រណែននាយចយអត់! កូនប្រុស នាយចយ មុខមាត់ឡើងគួរឲ្យក្នាញ់

Banner Sidebar 1 – ទឹកលាងដៃ

ភ្នំពេញ៖  តារាកំប្លែង នាយ ចយ ពិតជាទទួលបានសំណាង ដែលមានភរិយាម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត ហើយព្រមកសាងជិវិតគ្រួសារជាមួយលោក ដោយមិនខ្វល់មុខមាត់ ឋានៈ លុយកាក់នោះទេ តែនាងស្រលាញ់លោក ជាលោក ទោះបីមានអ្នកដទៃនិយាយបែបណា ក៏មិនខ្វល់ សំខាន់អ្នកទាំងពីររស់នៅមានក្ដីសុខគឺគ្រប់គ្រាន់។ 

 

យ៉ាងណាមិញ បើគិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍មកទល់នឹងពេលនេះមានរយៈពេល ២ឆ្នាំហើយ ក្នុងនោះដែរ បច្ចុប្បន្ន លោកក៏មានកូនប្រុសម្នាក់ជាចំណងដៃក្រោយរៀបការផងដែរ។ អ្វីដែលសំខាន់នោះ កូនប្រុសរបស់តារាកំប្លែងរូបនេះ កើតមកមានសុខភាពល្អ និងមានមុខមាត់ស្អាតកាត់ទៅរកម្ដាយយ៉ាងដូច្នោះដែរ។ បើនិយាយដល់ ជិវិតគ្រួសារវិញ ឃើញថា ស្វាមីភរិយាមួយគូនេះ​តែងតែបង្ហោះរូបស្វីតៗជុំគ្រួសារ យ៉ាងស្អិតរមួតបង្អួតលើបណ្ដាញសង្គមជាញឹកញាប់ថែមទៀតផង។

ជាក់ស្ដែង  កូនប្រុស នាយ ចយ មានឈ្មោះ ភិច ណាឃីន ហើយពេលនេះកុមារារូបនេះមានអាយុ ១ឆ្នាំហើយ ចំណែករូបសម្បត្តិឃើញស្រស់សង្ហា មានមុខមាត់គួរឲ្យក្នាញ់តែម្ដង។ ហើយពេលនេះ កូនប្រុសតារារូបនេះ ក៏កាន់តែធំពេញរូបពេញរាងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យមហាជនជាច្រើនលាន់មាត់សរសើរពីរូបសម្រស់ក្មេងប្រុសរូបនេះគ្រប់ៗគ្នាតែម្ដង។

ម្យ៉ាងវិញទៀត ធ្លាប់តែលឺអ្នកលេងបណ្ដាញសង្គមមួយចំនួន និយាយថា ពេលដែលកូនប្រុសតារាកំប្លែងរូបនេះ ធំឡើងអាច និងមានមុខមាត់កាត់ទៅតាមលោក តែផ្ទុយទៅវិញ គឺកុមារារូបនេះ មានមុខស្អាតគួរឲ្យស្រលាញ់ខ្លាំង៕

ប្រភព៖ khmerload

អត្ថបទដែលជាប់ទាក់ទង